Friday, January 1, 2010

ការពិចារណារលើបណ្តាញអគ្គីសនី

1-1 ការពិចារណាទៅលើបណ្តាញអគ្គិសនី
 ប្រពន័្ត​ ចែក ចាយថាមពល អគ្គិសនី (power distribution) ជាប្រព័ន្ធ ដែលល្អ សំរាប់ អាគារ នីមួយៗ
ហើយក៍ជាប្រព័ន្ធចែកចាយថាមពលអគ្គិសនី យ៉ាង សំខាន់សំរាប់ គ្រឿងទទួលក្នុង ពេលបច្ចុប្បន្ន​
និង​​ ពេលអនាគត់ដែរ។ ដើម្បីដាក់អគ្គីសនី អោយមាន សុវត្តិភាព យើងត្រូវពិចារណារ ដូច ខាង ក្រោម
-   សុវត្តិភាព    (safety)   សុវត្តិភាព ជួយឲ្យ អាយុកាលធ្វើ ការ របស់ ឧបករណ៏អគ្គិសនីបានយូរ​ ​​
 អង្វែង និងក៏ ជាចំនុច
ដែលសំ ខាន់ក្នុង ការគិត
ប្លង់ងគ្គិសនី ក្នុងរោង
ចក្រ ឧស្សាហកម្ម​
ដើម្បីជៀសវាងការកើត មានគ្រោះថ្នាក់ដល់ បុគ្គល ប្ញ របស់របរផ្សេងៗទៀត ដូចច្នេះ
យើង ត្រូវពីចារ ណាក្នុងរឿងប្រព័ន្ធ សុវត្តិភាពនេះដោយការ ជ្រើសរើសប្រភេទ របស់ឧបករណ៏
ឲ្យត្រូវ តាមខ្នាតស្តង់ដា ទើបអាច យកមកប្រើប្រាស់បាន។
-      ភាពគួរឲ្យទុកចិត្ត(Reliability)  ក្នុងករណីខ្កះប្រព័ន្ធអគ្គិសនីអាចមានការផ្តាច់ ចរន្តក្នុងខណះ
ពេលដែលយើង កំពុងតែប្រើប្រាស់ យ៉ាងចាំបាច់ និងជាបន្ត បន្ទាប់ ដូច្នេះការចេញ ប្លង់អគ្គិសនីត្រូវ
 ​​​​​​​តែធ្វើ
ការជឿជាក់ ក្នុងការប្រើប្រាស់ ប្រពន័្ធអគ្គិសនីនេះ មានការទុកចិត្តបានខ្ពស់។
-ភាពងាយស្រួលក្នុងការប្រើប្រាស់(Simplicity of operation)   ភាពងាយស្រួល ក្នុង​ ការ​ប្រើបាស់
ចាត់ទុកថាជារឿងមួយដែល សំខាន់ និង នាំមកនូវសុវត្តិភាពដែលអាច ធ្វើការបានយ៉ាងងាយស្រួល។
ចំនុចសំខាន់គឹការធ្វើការរបស់ប្រព័ន្ធងាយស្រួលបំផុត ដែលអ្នកអាច ធ្វើ ទៅបាន ហើយ​ ត្រូវតាមសេចក្តីត្រូវការ
ផលិតផងសែរ។
-ភាពស្ថិតស្ថេររបស់តង់ស្យុង(Voltage regulation)   តង់ស្យុងដែលមិនស្ថិតស្ថេរ និងអាចធ្វើឲ្យ​អាយុកាលធ្វើការរបស់គ្រឿងទទួលអគ្គិសនី កាន់តែខ្លីបានដូច្នេះតង់ស្យុងដែលជាប្រយោជន៏ ចំពោះ
ឧបករណ៏អគ្គិសនីត្រូវរក្សាមិនឲ្យលើសពីការកំនត់ក្នុងសភាវះគ្រឿងទទួលប្រក្រតីឡើយ។
-ការថែរក្សារ(maintenance)​  ក្នុងការចេញប្លង់អគ្គិសនី យើងត្រូវធ្វើឲ្យ ប្រពន័្ធការចែកចាយអាច
ថែរក្សា ប្ញមានការជួសជុលណាមួយជាចាំបាច់អាចធ្វើទៅបានយ៉ាងងាយស្រួលបំផុត។
-
អគ្គីសនីពិតជាមានសារះសំខាន់ណាស់សំរាប់ជីវិតប្រចាំថ្ងៃ។បើគ្មានអគ្គីសនីទេនោះ
ជីវិតរបស់យើងពិត
មិនរីកចំរើននោះទេ។ឧទាហរណ៏ដូចជានៅតាមរោងចក្រធំៗ មន្ទីអង្គភាព សាលារៀន
ឃ្លាំងទំនិញ ទីផ្សារ ភោជនីយដ្ធាន​ ផ្ទះសំណាក់ មន្ទីពេទ្យ កន្លែងទាំងនោះសុទ្ធតែត្រូវការអគ្គីសនីជាចាំបាច់។ តាមផ្ទះតូចៗក៏ត្រូវការអគ្គីសនីជាចាំបាច់ផងដែរដើម្បី
បំភ្លឺក្នុងជីវះភាព ហើយពួកគេត្រូវការវាសំរាប់ដាំស្លរចំអិនម្ហូបអាហារ បោកគក់ ជាដើម។
ចំណែកនៅតាមមន្ទីពេទ្យវិញអគ្គីសនីរឹត តែមានសារះសំខាន់ថែមទៀតព្រោះបើគ្មានអគ្គីសនីអាចធ្វើឲ្យ
ជីវិតមនុស្សស្លាប់បាត់បង់បាន​ ដោយសារគ្មានពន្លឺ មិនអាចវះកាត់បានឬផ្តល់អុកស៊ីសែនមិនបានទាន់
ពេលវេលា និងមិនអាចថែទាំអ្នកជំងឺបានដិតដល់ទៀតផង។
ចំណែកនៅតាមអង្គប្រជុំធំៗអគ្គីសនីរឹត​ តែមានសារះសំខាន់ថែមទៀត​
ព្រោះកន្លែងទាំងនោះត្រូវការ
អគ្គីសនីសំរាប់បំភ្លឺ សំរាប់ដាក់បំពងសំលេង សំរាប់ប្រាស្រ័យទាក់ទង់គ្នា.......។
នៅសម័យបច្ចុប្បន្ននេះអគ្គីសនីពិតជាមានការរីកចំរើន ហើយប្រទេសយើងក៏រីកចំរើនទៅតាមនោះ
ដែរអាស្រ័យទៅតាមការរីកចំរើនផ្នែកអគ្គីសនី ព្រោះបើមានអគ្គីសនីមនុស្សអាចធ្វើការអភិវឌ្ឍន៏
ឧបករណ៏ផ្សេងៗដោយពិងផ្អែកទៅលើអគ្គីសនី  ឧបករណ៏ផ្សេងៗដែលមនុស្សប្រើ និង​ បង្កើតឡើង
សុទ្ធតែជាលទ្ធផលកើតឡើងដោយថាមពលអគ្គីសនី....។ ថាមពលអគ្គីសនីបានជួយសំរួលកំលាំង
មនុស្សដោយអាចបញ្ជាឧបករណ៏លើកដាក់អីវ៉ាន់ធ្ងន់ៗបានយ៉ាងងាយស្រួល និង​ រហ័សទាន់ចិត្តទៀតផង។
ដូចនេះអគ្គីសនីពិតជាមានសារះសំខាន់ប្រាកដមែន ។